បន្ទាប់ពីនេះ Belle Busaya កូនស្រីរបស់ លោកវរសេនីយ៍ទោ Breein អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផុសក្នុង IG story ហែកកេរ្ដិ៍តារាសម្ដែងស្រី Dew arisara ក្នុងបណ្ដាញសង្គម ដែលជារូបភាពសារដែលអ្នកគាំទ្ររបស់ Belle ផ្ញើរទៅអោយ Dew យ៉ាងក្ដៅកគុកក្នុងប្រធានបទផ្សែងៗ ទោះបីជា Dew មិនបានតតបអ្វីផ្សេងៗ

តែជាក់ស្ដែង Sebastian Lee សង្សាកំលោះរបស់ Dew បានចេញមកការពារសង្សា ផុសបកស្រាយបញ្ជាក់ចំពោះប្រធានបទផ្សេងៗដែលត្រូវអ្នកម្ខាងទៀតចោទប្រកាន់ដោយ Sebastian បានបង្ហោះរឿងរ៉ាវមួយ IG បានវាយបកវិញយ៉ាងច្រើន ជាសារក្នុងភាសាអង់គ្លេសថា
“មិនចង់ទំលាក់តម្លៃខ្លួនឯងមកថោកថ្នាក់នេះ តែអូខេ៖
1- ប្រាប់ថាសង្សារបស់ខ្ញុំមិនចូលចិត្ត LGBT ពិតជាគួរអោយអស់សំណើច មិត្តភ័ក្ដស្និលស្នាលខ្លះក៏ជាមនុស្សក្រុមនេះដែលមានភាពចម្រុះគ្នានិងស្រស់ស្អាត បុគ្គលិករបស់នាងជាច្រើនក៍ដូចគ្នា
2- ប្រាប់ថាសង្សារបស់ខ្ញុំរាប់អានតែអ្នកមាន អគុណណាដែលសរសើរ មែន អ្នកដែលមានភាពជោគជ័យពេលខ្លះក៏ត្រូវទៅដើរលេងជាមួយអ្នកជោគជ័យខ្លះ ព្រោះវាមានការគិតស្រដៀងៗគ្នា
3- ប្រាប់ថាសង្សាខ្ញុំសន្សំលុយពីដំណើរកំសាន្ដដែលខ្ញុំនាំនាងដើរលេងជាមួយគ្នា ខ្ញុំនិងនាងជាមនុស្សចិត្តទូលាយបំផុតជាមួយមិត្តៗ មិត្តភ័ក្ដមួយចំនួនធំទទួលបានភាពជោគជ័យហើយក៏ជាទីមោទនភាព ពួកគាត់មិនមែនជាមនុស្សចូលចិត្តយកប្រៀបគេងចំណេញឬជាពួកដែលយូរៗទើបធ្វើល្អដាក់អ្នកណាម្នាក់ដើម្បីយកមុខ មានបញ្ហាទៀតទេ
អត្ថបទដោយ : នីត្តា








