ដេញវេលាបានហើយ! តារាស្រីនាង Yardthip បង្ហោះធៀបការគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត!!

ត្រៀមលាភាពនៅលីវហើយ សម្រាប់តារាសម្ដែងរូបស្អាតតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yardthip Rajpal ក្រោយពីរូបនាងត្រូវបានគូស្នេហ៍រៀបចំ Surprise និងលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិករួចមក។

ដោយតារាស្រីនាង Yardthip និងគូស្នេហ៍អ្នកជំនួញលោក បានទាក់ទងសិក្សាមើលចិត្តគ្នាបាន២ឆ្នាំហើយ មុននឹងសម្រេចចិត្តសាងជីវិតគ្រួសាររួមគ្នា។ ហើយពេលនេះទាំងគូកំពុងតែត្រៀមខ្លួនសម្រាប់ពិធីរៀបការដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី៣០ ខែមេសា នាពេលខាងមុខឆាប់ៗនេះ ឈុតកូនក្រមុំក៏បានត្រៀម ធៀបមង្គលការក៏បានធ្វើរួចផងដែរ។ ដោយមានមិត្ដរួមសិល្បៈនិងអ្នកគាំទ្រជាច្រើនបានចូល Comment ជូនពរថ្ងៃមង្គលរបស់អ្នកទាំងពីរទុកជាមុនផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ