ប៉ុណ្ណឹងហើយនៅប្រកុំតន្រ្ដីទៀត! Stamp Apiwat តារាថៃត្រូវឃុំខ្លួននិងត្រួតពិនិត្យរកមេរោគកូវីដ-19ភ្លាមៗបន្ទាប់ពីជួបអ្នកឆ្លងកូវីដ-19មកមើលការប្រកុំតន្រ្ដី!!! មានរូបភាព
Stamp Apiwat សុំលុបចោលការងារ ឃុំខ្លួននិងត្រួតពិនិត្យរកមេរោគកូវីដ-19ជាបន្ទាន់ បន្ទាប់ពីបានជួបនិងអ្នកឆ្លងកូវីដ-19ទៅមើលការប្រគុំតន្ដ្រីនៅថ្ងៃទី 02 មេសា កន្លងមកនេះ

តារាចម្រៀងសម្លេងល្អ Stamp Apiwat បានផុសសារតាម IG ដោយបានរៀបរាប់រឿងរ៉ាវសំខាន់ៗជាបន្ទាន់ នៅពេលមានអ្នកឆ្លងកូវីដ-19 មកមើលការប្រគុំតន្រ្ដីដែលខ្លួនឯងសម្ដែងនៅថ្ងៃទី 2 មេសាកន្លងមក មានដូចតទៅនេះ
“នៅថ្ងៃសុក្រទី 2 ខែមេសា កន្លងមកនេះខ្ញុំបានទៅធ្វើការសម្ដែងតន្ដ្រីក្នុងកម្មវិធីជប់លៀងនៅសណ្ឋាគារ Grand Center Point Hotel Thonglor រហូតមកដល់ថ្ងៃរសៀលទី 5 មេសា ខ្ញុំបានទទួលដំណឹងថាមានត្រួតពិនិត្យឃើញមានអ្នកឆ្លងកូវីដ-19 ម្នាក់មកចូលរួមក្នុងកម្មវិធីនិងដែរ នៅពេលទទួលបានដំណឹងដូច្នេះខ្ញុំនិងក្រុមការងារទាំងអស់ប្រញាប់ទៅធ្វើការត្រួតពិនិត្យរកកូវីដភ្លាមៗ និងធ្វើការឃុំខ្លួន 14ថ្ងៃចាប់ពីថ្ងៃដែលធ្វើដំណើរទៅពាក់ពន្ធ អនុលោមតាមវិធានការណ៍ឃ្លាំមើលយ៉ាងតឹងរឹង និងធ្វើការត្រួតពិនិត្យរកមេរោគម្ដងទៀតមុននិងចេញពីកន្លែងឃុំខ្លួន”
“សូមអភ័ទោសចំពោះម្ចាស់កម្មវិធីទាំងឡាយដែលចាំបាច់ត្រូវតែលុបចោលការងារក្នុងកំឡុងពេលឃុំខ្លួន សម្រាប់លទ្ធផលពិនិត្យនិងមកជំរាបតាមក្រោយណាបាត”
ហើយសាម៉ីខ្លួនបានបិទកន្ទុយថា “សូមមើលថែខ្លួនឯងផងណាបាត” គ្រប់គ្នាដែលបានដឹងរឿងនេះក៏នាំគ្នាផ្ញើរកំលាំងចិត្តដល់កំលោះអ្នកចម្រៀងជាច្រើនតែម្ដង
អត្ថបទដោយ : នីត្តា




