ក្នុងពេលបច្ចុប្បន្ននេះ តារាស្រីប្រុសស្រីជាច្រើនបានលេចមុខនៅក្នុងខ្សែភាពយន្តថ្មីៗរបស់ប្រទេសថៃ ហើយក៏មានរឿងជាច្រើនបានចាប់ផ្តើមចាក់បញ្ចាំងនៅលើទូរទស្សន៍បណ្តើរៗផងដែរ។



សម្រាប់តារាស្រីនាង Sammy Cowell ដែលមហាជនធ្លាប់បានឃើញនាងសម្តែងជាមួយតួប្រុសសង្ហាលោក Mike កាលពីពេលកន្លងទៅនេះ ហើយសម្រាប់ពេលឆាប់ៗនេះ នាងនឹងចូលខ្លួនរួមសម្តែងរឿងថ្មីមួយទៀតជាលើកដំបូងជាមួយតារាប្រុស២រូប គឺលោក DJ Push និង Porshe Saran នៅក្នុងរឿង “Unhappy Birthday”។


មហាជនជាច្រើនក៏កំពុងតែអន្ទះសារ នឹងទន្ទឹងរង់ចាំទស្សនានូវរឿងភាគថ្មីរបស់អ្នកទាំងបី ដែលសុទ្ធតែជាតារាឯករាជ្យដូចគ្នា បន្ទាប់ពីពួកគេបានបញ្ចប់កុងត្រាជាមួយនឹងទូរទស្សន៍ដែលពួកគេធ្លាប់បានជ្រកកន្លងមក៕





