ផ្អែមល្ហែមណាស់! ថ្ងៃខួបអាពាហ៍ពិពាហ៍២៤ឆ្នាំ ព្រាប សុវត្ថិ បង្ហោះរូបមង្គលការនិងពោលពាក្យបែបនេះទៅកាន់ភរិយា!
ជាការពិតណាស់ បើគិតមកទល់ថ្ងៃនេះ កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងភរិយា រៀបការកសាងគ្រួសារអស់រយៈពេល២៤ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនប្រុស៣នាក់ ពេញកម្លោះអស់ហើយដែរ។
យ៉ាងណាមិញ សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍២៤ឆ្នាំនេះ យើងបានឃើញលោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពថ្ងៃមង្គលការលោកជាច្រើនសន្លឹក និងភ្ជាប់សារនិយាយទៅកាន់ភរិយាយ៉ាងដូច្នេះថា៖
«នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់ ២៤ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់»
តាមរយៈសារនេះ បានធ្វើឲ្យហ្វេនៗនិងអ្នកសិល្បៈជាច្រើនរំភើប និងបាននាំគ្នាចូលរួមជូនពរថ្ងៃខួបអាពាហ៍ពិពាហ៍២៤ឆ្នាំរបស់តារាចម្រៀងរូបនេះនិងភរិយាគ្រប់គ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី