តួឯកស្រីនាង​ Taew ៦ដងហើយរួចខ្លួនរាល់លើក ម្ដងនេះនៅដាច់ដោយឡែក១៤ថ្ងៃទៀតហើយ!!

តួឯកស្រីនាង Taew Natapohn ប្រាំមួយលើកហើយដែលត្រូវមកធ្វើការពិនិត្យរកជំងឺ Covid-19 រួចខ្លួនរាល់មិនបានឆ្លងរាល់លើក តែក៏ត្រូវដាក់ខ្លួនឲនៅដាច់ដោយឡែកគេរាល់លើកផងដែរ។

មិនដឹងជាត្រូវហៅថាសំណាងឬស៊យឬមានការហ្វែលប្រហែលនោះឡើយ សម្រាប់តារាស្រីស្នាដៃការសម្ដែងខ្ពស់នាង Taew Natapohn ព្រោះរាប់ទាំងការធ្វើតេសរកជំងឺ Covid-19 នៅថ្ងៃទី០៥ ខែមេសាកន្លងមកនេះ នេះជាលើកទី៦ហើយសម្រាប់រូបនាងដែលត្រូវមកធ្វើតេសរកការឆ្លងនៃជំងឺនេះ។ ព្រោះដោយសារតែតួឯកស្រីដួងនេះតែងមានវត្ដមានពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺ Covid-19 និងជាអ្នកនៅកន្លែងដែលធ្លាប់មានអ្នកឆ្លង យ៉ាងណាក៏ដោយទាំង៦លើកកន្លងមកនេះ Taew ធ្វើតេសឃើញអវិជ្ជមានរហូតមកផងដែរ ដូចនេះពេលនេះរូបនាងមិនមានឆ្លងជំងឺ Covid-19 នោះឡើយ តែយ៉ាងណាក៏ដោយរូបនាងក៏ត្រូវនៅដាច់ដោយឡែក១៤ថ្ងៃម្ដងទៀតជាលើកទី៦ផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ