ផ្ទះក្លាយជាសួនសត្វ! Toey Jarinporn មានផ្ទះស្អាតសូម្បីតែ ពស់ ពីងពាង ក្អែក…សំរុកចូលផ្ទះនាងដូចណាត់គ្នាមកចឹង!! មានវីដេអូ
មិនមែនមានតែអ្នកគាំទ្រទេដែលភ្ញាក់ផ្អើល ព្រោះអ្នកផុសវីដេអូយ៉ាងតួឯកស្រី Toey Jarinporn ក៏គាំងនិងឆ្ងល់ខ្លាំងមិនចាញ់អ្នកគាំទ្រឡើយ

សម្រាប់ក្លិបវីដេអូជាក់ស្ដែងដែលត្រូវបានចែករំលែកនៅក្នុង IG ផ្ទាល់ខ្លូន @toeyjarinporn ព្រមជាមួយនិង caption ថា “ទីនេះផ្ទះឬមួយសួនសត្វ?” នៅពេលបណ្ដារសត្វជាច្រើនប្រភេទ មិនថាជាសត្វបក្សី រហូតទៅដល់សត្វពស់ចូលមករួមគ្នានៅបរិវេនផ្ទះដូចជាបានណាត់គ្នាមកចឹង
ដោយវីដេអូនេះមិនត្រឹមតែសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រដែលបានឃើញប៉ុណ្ណឹងទេ តែមិត្តភ័ក្ដផ្សេងៗទៀតក៏ត្រូវទៅ comment សួរដោយខ្លួនឯងថា “ដល់ថ្នាក់ពស់ផងឬ Toey? ហើយខាងសាម៉ីខ្លួនដូចជាសុំានិងហេតុការណ៍ខាងលើអស់ហើយ ព្រោះចម្លើយដែលនាង comment ទៅវិញថា ” Kham Keo មកសួរសុខទុក្ខចា”
អត្ថបទដោយ : នីត្តា











