ដោយមានករណីដែលពិធីករ Matthew Dean បានចេញមកប្រកាសពត៌មានពីហានិភ័យបន្ទាប់ពីបានប៉ះពាល់ជាមួយនិងអ្នកឆ្លងកូវីដ-19 នៅកន្លែងក្លិបប្រដាល់ នៅថ្ងៃទី 6 មេសាកន្លងមក ហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅពិនិត្យតាមរដ្ឋាភិបាលកំណត់

ជាក់ស្ដែងនៅថ្ងៃនេះ (12 មេសា) ទាំង Matthew និង Lydia ក៏បានចេញមកប្រាប់ពីលទ្ធផលរបស់អ្នកទាំងពីរតាមបណ្ដាញសង្គម លទ្ធផលដែលចេញមកនិងគឺថា “មិនមានកូវីដ-19” តែទោះបីជាយ៉ាងនិងដើម្បីជាការមិនប្រមាថ ទាំងពីរនាក់បានសម្រេចចិត្តថានិងបិទក្លិបប្រដាល់រហូតដល់ស្ថានភាពប្រសើរឡើង ហើយយើងនៅតែធ្វើការរក្សានិងការពារសុវត្តភាពយ៉ាងតឹងរឹង
“បន្ទាប់ពីមានអ្នកឆ្លងកូវីដ-19 មកប្រើសេវាកម្មនៅកន្លែងក្លិបប្រដាល់ ខាងគ្រូបង្វឹកនិងអ្នកដែលពាក់ព័ន្ធ បានទៅពិនិត្យរកកូវីដ-19 ហើយបានទទួលលទ្ធផលអវិជ្ជមាន គ្មានកូវីដ-19 ទេបាត គ្រប់គ្នាក្នុងគ្រួសារ ហើយនិងបុគ្គលិកមិនមាននរណាម្នាក់មានអាការៈអ្វីទាំងអស់បាត”
“ដើម្បីកុំអោយមានការប្រមាថ យើងនិងបិទសម្រើការក្លិបប្រដាល់រហូតដល់ស្ថានភាពនៃការរាតត្បាតនេះល្អប្រសើរឡើងវិញ ហើយយើងនិងរក្សាសុវិត្តភាពអោយតឹងរឹងបន្ដទៀត”
“គ្រួសាររបស់យើងសូមអគុណសម្រាប់ការព្រួយបារម្ភខ្លាំងណាស់បាត ហើយសូមអោយអ្នកឆ្លងកូវីដ-19ទាំងអស់បានជាសះស្បើយឆាប់ៗ#នៅផ្ទះដើម្បីប្រទេសជាតិ”
អត្ថបទដោយ នីត្តា










