តារាស្រី Yadthip ប្រាប់ពីអាការៈបន្ថែមបន្ទាប់ឆ្លងកូវីដ-19 កំដៅបានថយចុះប៉ុន្ដែនៅក្អកខ្លាំងនិងឈឺ….! មានរូបភាព
Yadthip ប្រាប់ពីអាការៈបន្ទាប់ពីឆ្លងកូវីដ-19 កំដៅបានថយចុះតែនៅមានក្អកត្រូវចាក់ថ្នាំពោះមួយថ្ងៃមួយម្ជុលចំពោះរោគប្រចាំកាយអគុណគ្រប់កំលាំងចិត្តដែលបារម្ភពីនាងនិង Baby ដែលនៅក្នុងផ្ទៃ

គ្រប់គ្នាបារម្ភខ្លាំងណាស់ បន្ទាប់ពីទទួលដំណឹងថាតារាសម្ដែងស្រី Yadthip ឆ្លងកូវីដ-19 ក្នុងខណៈពេលដែលកំពុងមានផ្ទៃពោះបាន 4ខែ កំលាំងចិត្តត្រូវបានផ្ញើរមកនាងគ្រប់ច្រកល្ហកជាច្រើន ដោយសាម៉ីខ្លួនបានអគុណតាមរយៈ IG story
ក្រៅពីនេះនាងបានប្រាប់ពីអាការៈដល់គ្រប់គ្នាអោយបានដឹងទៀតផង នាងបានផុសរូបភាពខ្លួនឯងក្នុង IG story ព្រមទាំងនិយាយរៀបរាប់អាការៈក្នុងថ្ងៃនេះថា កំដៅបានថយចុះហើយ តែនៅមានក្អកព្រមទាំងប្រាប់ទៀតថាត្រូវចាក់ថ្នាំនៅត្រង់ពោះមួយថ្ងៃមួយម្ជុលរាល់ថ្ងៃព្រោះតែមានរោគប្រចាំខ្លួន
“អាការៈក្នុងថ្ងៃនេះកំដៅបានថយចុះហើយ អាការផ្សេងៗដែលនៅមានបានល្អប្រសើរហើយ អគុណគ្រប់ៗគ្នាដែលលបារម្ភ និងផ្ញើរកំលាំងចិត្តមកណាចា ទទួលទូរស័ព្ទមិនទាន់បានទេ ឈឺករហើយក្អកខ្លាំងតែម្ដង ប៉ុន្ដែបានអានគ្រប់កំលាំងចិត្តដែលផ្ញើរមកណាចា”
ក្រៅពីនេះ Yadthip នៅបានបង្ហាញពីវិធីរក្សាព្យាបាលព្រោះតែមានអ្នកសួរច្រើនជាពិសេសអ្នកម៉ាក់មានផ្ទៃពោះ ដោយ Yadthip ប្រាប់ថានាងនៅមិនទាន់អាចប្រាប់អ្វីបាន ព្រោះទើបតែទទួលការព្យាបាលបានមិនប៉ុន្មានថ្ងៃ
អត្ថបទដោយ : នីត្តា











