Dew arisara សប្បាយចិត្តស្ទើហោះ សង្សាកំលោះជូនកាដូថ្ងៃកំណើតដ៏សែនថ្លៃនិងទាន់សម័យបំផុតឡូយខ្លាំងណាស់!! មានវីដេអូ

អាចនិយាយបានថាជាគូស្នេហ៍ល្បីឈ្មោះខាងជះភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមករហូត សម្រាប់គូរបស់តារាស្រី Dew arisara ជាមួយសង្សាកំលោះ Sebastian Lee បន្ទាប់ពីក្ដីស្នេហានិងភាពរីករាយ ក៏តែងតែមានសកម្មភាពស្វីតៗចេញមកអោយបានឃើញជាប់ៗគ្នាមករហូត ខាងប្រុសក៏ព្យាយាមអោយកាដូធ្វើ surprise ជូនបាច់ផ្កាយ៉ាងធំ

ហើយជាក់ស្ដែង (16 មេសា 2021) Dew arisara ក៏បានបង្ហាញពីសកម្មភាពដែលធ្វើអោយគ្រប់គ្នាលាន់មាត់និងបើកភ្នែកធំៗ នៅពេលដែលសង្សាកំលោះ Sebastian Lee ជូនកាដូជារថយន្តប្រណីតមួយដែលមានស្លាកពណ៌ក្រហម មកព្រមជាមួយផ្កាពេញឡាន ធ្វើកញ្ញា Dew ទប់អារម្មណ៍សប្បាយចិត្តមិនបាន ថែមទាំងបង្ហាញអារម្មណ៍ចំពោះសង្សាថា  “You said that whatever you can do to make me happy you will. Thank you for keeping your words kub” (បងប្រាប់ថាអ្វីក៏ដោយដែលបងធ្វើបានដើម្បីខ្ញុំមានក្ដីសុខ បងនិងធ្វើអគុណដែលរក្សាសម្ដី”

After Footer (Active) - damrei Mr1 Zone2

 

រឿងនេះធ្វើអោយមិត្តភ័ក្ដស្រីស្និតស្នាល Air Phandila បង្អាប់ថា “ចង់បានដែរ កាដូក្នុងកំឡុងពេលឃុំខ្លួន 5555” ជាមួយនិងសាររីករាយត្រេកអ ហើយ Dew ក៏ឆ្លើយវិញថា “កុំណាកុំ!!! ស្រមោលមែនទេ?”

អត្ថបទដោយ : នីត្តា