មិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេ Kan – Ploy និងកូនតូចទើបនិងសម្រាលបានជួបជាមួយនិងអ្នកឆ្លងកូវីដ-19 នៅពេលដែលមកសួរសុខទុក្ខ…! មានរូបភាព
ជាគ្រួសារមួយទៀតដែលទើបនិងជួប Fluke Krirkphol ដែលលទ្ធផលទើបតែចេញមកថាមានឆ្លងកូវីដ-19 សម្រាប់គ្រួសារលោកប៉ាអ្នកម៉ាក់កូនខ្ចី Kan Kantathaworn និងភរិយា Ploy Ayada ដែលជាក់ស្ដែងភរិយារូបស្រស់ទើបនិងផ្ដល់កំណើតកូនប្រុសដំបូង “អូន Ready” ហើយ Fluke Krirkphol បានធ្វើដំណើរមកសួរសុខទុក្ខមុននិងដឹងថាខ្លួនមានឆ្លងកូវីដ-19
ជាក់ស្ដែង Kan បានចេញមកនិយាយបញ្ជាក់ពីសេចក្ដីនៅក្នុង IG ថា “ក្រៅពីខ្ញុំនិង Ploy ព្រមទាំងកូនប្រុសបានជួបជាមួយនិងអ្នកឆ្លងកូវីដ (Fluke Krirkphol) ហើយបង Natalie ប្អូន Natasha (អ្នកជាប់អ្នកទាក់ទងនិងអ្នកជម្ងឺ) ក្នុងរយៈជិត
នៅថ្ងៃទី 11 មេសា មោង 198. 15-19-20 ជារយៈវេលា 5 នាទី ដែលបង Fluke មកសួរសុខទុក្ខដល់បន្ទប់ ពេលវេលាជួបគ្នា ដែល Fluke ហើយនិងខ្ញុំពាក់ម៉ាក់គ្រប់ពេល ព្រមទាំងបង Natalie និងប្អូន Natasha មិនបានពាក់ម៉ាស់
ទាំងដែលដឹងថាបង Fluke មានកូវីដ-19 យើងគ្រប់គ្នាពិនិត្យ SWAP PCR ជាបន្ទាន់ លទ្ធផលពិនិត្យទាំងបីនាក់ប៉ាម៉ាក់កូនមានលទ្ធផលជាអវិជ្ជមាន (Negative)
តែយ៉ាងណាក៏ដោយខាងគ្រួសារយើងនិងធ្វើការឃុំខ្លួនអោយគ្រប់ 14 ថ្ងៃបន្តអនុវត្តតាមវិធានការណ៍ ហើយចាំមើលការពិនិត្យលើកទីពីរនិងទីបី តាមការណែនាំរបស់ពេទ្យបន្ដទៀត ជាកំលាំងចិត្តដល់គ្រួសារខ្ញុំ Kan Ploy ហើយជាកំលាំងចិត្តដល់បង Fluke បង Natalie ប្អូន Natasha ផងដែលបាត រោគនេះវានៅជិតខ្លួនយើងខ្លាំងណាស់ សូមអោយគ្រប់គ្នាសុវត្តិភាព មើលថែខ្លួនឯងណាបាត”
ហើយនិងសារថា “ខ្ញុំនិងមើលថែគ្រួសាររបស់ខ្ញុំអោយល្អបំផុត ហេតុការណ៍នេះមិនមានអ្នកណាចង់អោយកើត ដែលយើងធ្វើបាន គឺ កុំបន្ទោសគ្នាព្រោះមិនមាននរណាចង់កើត តែយើងត្រូវជួយគ្នាការពារហើយមើលថែខ្លួនឯងនិងគ្រួសារអោយល្អៗ”
អត្ថបទដោយ : នីត្តា