មុននឹង​ចង់ធ្វើ​ជាអ្នកដឹកនាំ​គេ​ អាន​សម្រង់​សម្តី​១០ឃ្លារបស់​បុគ្គលជោគជ័យ​ជាមុនសិន​ នោះគោលដៅនឹងជោគជ័យ​

ក្នុង​នាម​ជា​អ្នកដឹកនាំ​គ្រួសារ​ក្តី សហគ្រិន​ក្តី ជា​​នាយក​ប្រតិបត្តិ​ក្តី ជា​​ប្រធាន​ក្តី ទាំងអស់​នេះ របៀប​នៃ​ការ​គ្រប់គ្រង​មិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​នោះ​ឡើយ។ វា​ទាមទារ​ចំណុច​រួម​មួយ ​ដែល​ជា​គុណតម្លៃ​សម្រាប់​ធ្វើ​ឲ្យ​ការ​ដឹកនាំ​របស់​បុគ្គល​ម្នាក់ៗ សម្រេច​បាន​នូវ​ផ្លែផ្កា​​ជា​ប្រយោជន៍​សម្រាប់​អ្នក​ក្រោម​បង្គាប់។

ខាងក្រោម​នេះ​ជា​សម្រង់​សម្តី​ខ្លះៗ ​ដែល​ជួយ​ឲ្យ​អ្នក​​យល់​ច្បាស់​ថា តើ​អ្នក​គួរ​មាន​​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់? ​

១.John Maxwell ៖ “អ្នកដឹកនាំ គឺ​ជា​អ្នក​ដែល​ដឹង​វិធី​ដែល​ត្រូវ​ទៅ ​និង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​ត្រូវ​ទៅ”។

២.Andrew Carnegie ៖ “មិន​មាន​ឡើយ​មេដឹកនាំ​អស្ចារ្យ​ដែល​​​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​​ខ្លួន​ឯង​ឡើយ”។

៣.Bill Gates ៖ “បើ​យើង​សម្លឹង​មើល​ទៅ​ទសវត្សរ៍សខាងមុខ អ្នក​ដឹកនាំ​គឺ​ជា​អ្នក ​ដែល​ចេះ​ផ្តល់​អំណាច​ឲ្យ​អ្នកដទៃ”។

៤.Peter Drucker ៖ “អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព​ម្នាក់​មិនមែន​ជា​អ្នក​ដែល​ត្រឹម​តែ​និយាយ ឬ​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ទេ តែ​ជា​អ្នក​ដែល​បង្ហាញ​លទ្ធផល”។

៥.Steve Jobs ៖ “ភាព​ច្នៃប្រឌិត​បែងចែក​រវាង​ថា អ្នកណា​ជា​អ្នកដឹកនាំ ហើយ​អ្នកណា​ជា​អ្នក​ដើរ​តាម”។

៦.Brian Tracy ៖ “អ្នកដឹកនាំ​គិត​ និង​ពិភាក្សា​ពី​ដំណោះស្រាយ។ អ្នក​ដើរតាម​ គិត និង​ពិភាក្សា​ពី​បញ្ហា”។

៧.John F. Kennedy ៖ “ភាព​ជា​អ្នកដឹកនាំ និង​ការ​រៀនសូត្រ គឺ​ជា​ភាព​ចាំបាច់​ដែល​បំពេញ​គ្នា​​ទៅវិញ​ទៅ​មក”។

៨.Lee Iacocca ៖ “កុំ​និយាយ​ពី​ការ​គ្រប់គ្រង ប្រសិន​បើ​គ្មាន​ការ​លើកទឹកចិត្ត​អ្នកដទៃ”។

៩.Winston Churchill ៖ “គុណតម្លៃ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នកដឹកនាំ គឺ​ការ​ទទួល​ខុសត្រូវ”។

១០.Kenneth Blanchard ៖ “កូនសោ​ដ៏​ជោគជ័យ​នៃ​ភាព​​ជា​អ្នកដឹកនាំ​​នៅ​ពេល​បច្ចុប្បន្ន​គឺ​​ ឥទ្ធិពល មិនមែន​​ប្រើ​អំណាច​ផ្ដាច់ការ​នោះ​ទេ”៕