តារាថៃមួយរូបទៀតហើយ! តួឯកប្រុសលោក Pong ឆ្លងCovid-19 ប្រាប់អ្នកពាក់ព័ន្ធឲទៅពិនិត្យ!!

តួឯកប្រុសលោក Pong Nawat ប្រញាប់បង្ហោះសារប្រាប់ពីកន្លែងដែលរូបលោកបានទៅក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ដើម្បីឲអ្នកដែលធ្លាប់ទៅពាក់ព័ន្ធនឹងលោកទៅពិនិត្យ ក្រោយដឹងថាខ្លួនឯងធ្វើតេសមានវិជ្ជមានជំងឺ Covid-19។

តួឯកប្រុសលោក Pong Nawat ជាតារាប្រុសមួយរូបទៀតហើយក្នុងសិល្បៈថៃដែលបានឆ្លងជំងឺ Covid-19 ក្រោយពីមួយរយះនេះមានតារាថៃៗជាច្រើនដួងធ្វើតេសឃើញជាបន្ដបន្ទាប់។ ក្រោយពីដឹងលទ្ធផលនៃការធ្វើតេសឃើញវិជ្ជមាន លោក Pong ពេលនេះបានទៅព្យាបាលក្នុងមន្ទីពេទ្យហើយ និងបានសសេរប្រាប់ពីកន្លែងដោយលោកធ្លាប់ទៅ១០ថ្ងៃកន្លងមកនេះ ដើម្បីឲបងប្អូនមានការប្រុងយ័ត្ននិងអ្នកដែលពាក់ព័ន្ធនឹងរូបលោកផ្ទាល់ទៅពិនិត្យនិងនៅឲដាច់ដោយឡែកសិនផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ