Pattie បង្ហាញក្បាច់រាំដ៏គួអោយស្រលាញ់តែត្រូវ Dan Worawet ប្រញាប់ចូល comment រឿងនាងស៊ិចស៊ីព្រោះតែ….! មានវីដេអូ

ប្រលែងវីដេអូឆកយកបេះដូងអ្នកគាំទ្រដែលតាមដានក្នុង IG @pattieung សម្រាប់តារាសម្ដែងស្រី Pattie Ung ដែលជាក់ស្ដែងសាម៉ីខ្លួនបានក្រោកឡើងមកបញ្ចេញក្បាច់រាំបែបមួយៗក្នុងថ្ងៃដែលត្រូវឃុំខ្លួន

ក្រៅពីភាពគួអោយស្រលាញ់នៃការក្រលែងចង្កេះត្រគៀកតាមចង្វាក់ភ្លេងបែបមួយៗមិនខ្លាំងពេករបស់ Pattie ហើយ វីដេអូនេះនាងនៅមានលួចស៊ិចស៊ីតិចៗ ដោយការពាក់អាវវាលក្លៀកនិងមួយកំណាត់ខ្លួនបង្ហាញអោយឃើញក្បាលពោះរាបស្មើរព្រមជាមួយនិងឃ្លាខ្លីៗថា​ “កិច្ចការកំឡុងពេលឃុំខ្លួន14ថ្ងៃ”

រឿងនេះក្រៅពីចំនួនអ្នកមើលកើនឡើងជិតរាប់លានហើយ នៅមានខាងសង្សាកំលោះរូបសង្ហា Dan Worawet ក៏បានចូលមក comment ព្រោះតែហួងហែងសង្សាស្រីខ្លួនឯងភ្លាមៗថា “ហេតុអ្វីបានជាពាក់អាវតូចខ្លីមកពាក់រាំចឹង តិចវ៉ៃលូវនិងហើយ”

អត្ថបទដោយ : នីត្តា