តួឯកស្រីរូបស្អាតមានប្រជាប្រិយភាពនាង Bella Ranee ធ្វើឲអ្នកម្ដាយញញឹមស្រស់ស្រាយទៀតហើយ សម្រាប់ការរៀបចំនិងកាដូរថ្ងៃកំណើតពីកូនស្រី។
ដោយជារៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យសំខាន់ៗឬថ្ងៃកំណើតតារាស្រីនាង Bella តែងរៀបចំឲអ្នកម្ដាយសប្បាយចិត្តជានិច្ចជាមួយនឹងកាដូរពិេសស ឆ្នាំនេះរូបនាងរៀបចំនំខេក ផ្កាស្រស់ ព្រមជាមួយទឹកប្រាក់១លានបាតឲអ្នកម្ដាយ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នតារាស្រីនាង Bella កំពុងរស់នៅជាមួយអ្នកម្ដាយដោយឪពុកជាជនជាតិអង់គ្លេសរបស់នាងបានលាចាកលោកច្រើនឆ្នាំហើយ។ អត់ពីឪពុកទៅតួឯកស្រីនាង Bella នៅតែមើលថែអ្នកម្ដាយយ៉ាងល្អទឹកសុខភាពផ្លូវចិត្តនិងផ្លូវកាយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ