ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ កូនប្រុសរបស់តារាសម្ដែងថៃលោក Kan និង Ploy មានអាយុជិត១ខែហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃប្ដីប្រពន្ធអ្នកទាំងពីរយកចិត្តទុកដាក់មើលថែគេបានយ៉ាងល្អផងដែរ។
យ៉ាងណាមិញងាកទៅចាប់អារម្មណ៍លោក Kan និង Ploy មុនពេលទទួលសមាជិកថ្មី អ្នកទាំងពីរពិតជាមមារញឹក ដោយបំពេញតួនាទីជាប៉ាម៉ាក់យ៉ាងល្អ ដោយបានរៀបចំតុបតែងកែលម្អរ បន្ទប់ឲ្យកូនរបស់ខ្លួនបានយ៉ាងស្រស់ស្អាតជាទីបំផុត ពិសេសនោះគឺមានកន្លែងដាក់សម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរជាច្រើនម៉ូតទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរប្ដីប្រពន្ធមួយគូនេះ ដែលបំពេញតួនាទីជាប៉ាម៉ាក់ដ៏ល្អ រៀបចំបន្ទប់ដ៏ស្រស់ស្អាតជូនកូនប្រុសខ្លួនតាំងពីមុនគេកើតផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី