ជាការពិតណាស់ ក្រោយពេលដែល ទទួលដំណឹងថា បវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតបន្តនៅលើទឹកដីសហរដ្ឋអាមេរិក មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ៗគ្នាផងដែរ។
ដោយឡែកងាកទៅចាប់អារម្មណ៍ កញ្ញា លីវ ជីលី ដែលពុកម៉ែ បងប្អូន និងហ្វេនៗគ្រប់គ្នាស្គាល់ថានាងជាអតីតMiss grand Cambodia ២០២១នោះ ក៏បានបង្ហោះសារចូលរួមអបអរ និងផ្ដល់ជាកម្លាំងចិត្តដល់ សារីតា ដែលជារៀមច្បងបែបនេះថា៖
«ថ្ងៃនេះ២៣/៤/២១ជាថ្ងៃដែលបងចេញដំណើរយកទង់ជាតិខ្មែរ??និងសមត្ថភាពដែលបងមាននៅក្នុងខ្លួនទាំងប៉ុន្មានបញ្ចេញនៅលើឆាកអន្តរជាតិហើយនាងខ្ញុំសូមជូនពរបងទទួលបានជោគជ័យនៅក្នុងការប្រកួតនេះផងចុះ?Sarita Reth។សូមបងប្អូនប្រជាពលរដ្ឋខ្មែរជួយលើកស្ទួយវិស័យបរវកញ្ញាកម្ពុជា??ផង ដើម្បីអោយអ្នកមានសមត្ថភាពក្រោយៗគាត់យកវប្បធម៌អរិយធម៌និងសមត្ថភាពទៅបង្ហាញលើឆាកអន្តរជាតិ?មានពាក្យអ្វីជូនពរគាត់ទេហ្វេនៗក្នុងនាមយើងមានបេះដូងខ្មែរ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តកញ្ញា លីវ ជីលី ដែលគោរពនិងស្រលាញ់រៀមច្បងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី