អ្នកណាបោកអ្នកណា? តារាស្រីនាង Kate សួរតារាស្រីនាង លុយបាត់ទៅណា រកស៊ីរួមគ្នា!!

ក្លាយជារឿងរ៉ាវទំនាស់ពាក្យសំដីក្នុងបណ្ដាញសង្គមរវាងតារាស្រីជើងចាស់ពីរដួងក្នុងសិល្បៈថៃគឺតួឯកស្រីនាង Katreeya English និងតារាស្រីនាង Maples Phatchuda ទាក់ទងនឹងប្រាក់ចំនួន៤លានបាតដែលបានបាត់បង់។

តារាស្រីទាំងពីរដួងសុទ្ធតែជាអ្នកចូលសិល្បៈយូរឆ្នាំបានស្គាល់និងរាប់អានគ្នា ទាំងគូបានដាក់ទុនចូលហ៊ុនគ្នារកស៊ីបើកហាងថែសម្រស់និងធ្វើក្រចក។ ដោយតារាស្រីនាង Katreeya English ចូលរួមទុនប្រាក់ចំនួន៤លានបាត ស្រាប់តែថ្មីៗនេះ Katreeya បានសួរទៅ Maples ថាប្រាក់បាត់ទៅណា? ចំណាយដល់ទៅ៤លាន ពេលនេះនាងមិនបានទទួលមកវិញអ្វីសោះ។ ឃើញការសួរបែបនេះតារាស្រីនាង Maples ក៏បានឆ្លើយតបក្នុងបណ្ដាញសង្គមផងដែរថា ហេតុអ្វីបានជាមកទារលុយគ្នាបែបនេះ ទាំងដែលបានឲមើលឯកសារអស់ហើយ រឿងនេះដឹងមកជាមួយគ្នារហូត គឺប្រាក់បាត់នៅក្នុងការរកស៊ីខាតដើមអស់ហើយនាងមានលុយឯណាមកឲ។ ចុងក្រោយតារាស្រីនាង Maples បានឲដឹងផងដែរថារឿងនេះបានឲមេធាវីរៀងខ្លួនមកពិនិត្យមើលឲហើយ រូបនាងចង់ឲមានការមកនិយាយដោះស្រាយជាមួយគ្នាផ្ទាល់រូបនាងរីករាយនិងបកស្រាយលម្អិតគ្រប់យ៉ាង។

After Footer (Active) - damrei Mr1 Zone2

Katreeya English

Maples Phatchuda

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ