ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាមួយរយៈពេលមុន ក្រុមគ្រួសារតារាចម្រៀង វី ឌីណែត ត្រូវបានជម្ងឺកូវីដ១៩ វាយលុករហូតធ្វើឲ្យបាត់បង់ម្ដាយជាទីស្រលាញ់ម្នាក់ថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ អ្វីដែលគ្រប់គ្នាកាន់តែអាណិតថែមមួយកំរិតទៀត គឺបងស្រីកញ្ញា វី ឌីណែត ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែក៏បានឆ្លងជម្ងឺនេះផងដែរ តែយ៉ាងណាមិញពេលនេះកញ្ញា និងក្រុមគ្រួសារ បានជាសៈស្បើយអស់ហើយដែរ។
ដោយឡែកពេលនេះគ្រួសារក៏បានរឿងអបអរសាទរមកវិញ នៅពេលទទួលដំណឹងថា បងស្រីរបស់ខ្លួន ដែលទើបជាសៈស្បើយពីកូវីដ១៩ ជិតមួយខែនោះ បានសម្រាកកូននៅក្នុងផ្ទៃដោយជោគជ័យហើយ ហើយមហាជននិងមិត្តភក្ដិក្នុងសិល្បៈជាច្រើនក៏បានចូលរួមអបអរសាទរយ៉ាងខ្លាំងផងដែរ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី