អបអរសាទរ! Yardthip បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ចំណែកកូនក្នុងផ្ទៃវិញ…

ជាការពិតណាស់ ក្រោយពេលសម្រាលព្យាបាលជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យអស់មួយរយៈពេលមក តារាសម្ដែងថៃស្រី Yardthip បានជាសះស្បើយនិងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត្តឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។

ក្នុងនោះផងដែរ ក្រោយពេលទទួលដំណឹងថាខ្លួនបានជាសះស្បើយភ្លាម តារាស្រីរូបនេះ ក៏បានបង្ហោះសាររៀបរាប់ទៅកាន់ហ្វេន!ៗនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖

After Footer (Active) - damrei Mr1 Zone2

«ពេលនេះគ្រូពេទ្យបានអនុញ្ញាតឱ្យខ្ញុំត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយរួចមក ។សម្រាប់កូននៅក្នុងផ្ទៃរបស់ខ្ញុំ ក៏មានសុវត្តិភាព និងមានសុខភាពល្អនោះទេ ហើយខ្ញុំក៏សូមអរគុណដល់ក្រុមគ្រូពេទ្យ គ្រួសារ និង អ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ព្រមទាំងបារម្ភពីខ្ញុំកន្លងមកនេះ ពិតជាអរគុណខ្លាំងណាស់»

យ៉ាងណាមិញហ្វេនៗ និងមហាជនជាច្រើនបានចូលរួមអបអរសាទរដល់នាងដែលជាសះស្បើយពីកូវីដ១៩ និងជូនពរនាងមានសុខភាពល្អ ជាមួយកូននៅក្នុងផ្ទៃថែមទៀតផង៕

អត្ថបទដោយ៖ស៊ីវលី