តារាស្រីជើងចាស់តួឯកស្រីស្នាដៃឆ្នើមសម្ដែងបានសាកសមទាំងជាតួកាចតួស្លូតនាង Ploy Chermarn ថ្មីៗនេះកំពុងត្រូវបានមិត្តអ្នកគាំទ្រសង្ស័យថារូបនាងមានចំណងស្នេហាស្រីនឹងស្រី ក្រោយមានរូបថតបង្ហោះស្និទ្ធស្នាលបង្ហោះច្រើនសន្លឹក តើពិតឬមិនពិត?
រឿងដែលអាចធ្វើឲអ្នកគាំទ្រគិតថាតារាស្រីនាង Ploy អាចនឹងងាកមកស្រលាញ់ស្រីៗដូចគ្នាវិញនោះ ក៏ព្រោះថាចំណងស្នេហាចាស់ៗកន្លងទៅរបស់នាងកន្លងមកហាក់មិនសូវសមប្រកបតែងបែកចែកផ្លូវគ្នាជាច្រើនលើក។ គួរបញ្ជាក់ផងដែរថាតារាស្រីនាង Ploy ចូលសិល្បះតាំងពីវ័យជំទង់ ជាតួឯកស្រីស្រស់ស្អាតធ្លាប់មានចំណងស្នេហាបើកចំហរ ជាមួយបុរសតារាប្រុសជាច្រើនលើក និងធ្លាប់មានចំនងស្នេហាទាំងបុរសក្រៅរង្វង់សិល្បះ ខ្លះជាជនជាតិបរទេស តែចុងក្រោយតែងបែកបាក់គ្នាវិញ។
ពត៌មានថាតារាស្រីនាង Ploy ស្រលាញ់ស្រីដូចគ្នានេះគ្រាន់តែជាការចាប់គូពីអ្នកគាំទ្រទេ ព្រោះឃើញរូបគូជិតស្និទ្ធក្រោយទាំងពីរនាក់ទៅដើរកំសាន្ដសមុទ្រ។ ចំណែកនារីក្នុងរូបដែល Ploy ទើបតែបង្ហោះនាពេលថ្មីៗនេះគឺជាមិត្តក្នុងសិល្បៈរបស់នាង គឺតារាស្រីស្រករក្រោយនាង Claudine Atitaya ទាំងគូទើបតែទៅលេងសមុទ្រជាមួយគ្នា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ