ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya ដែលនាងមិនត្រឹមតែលេចមុខក្នុងខ្សែភាពយន្តភាគល្បីៗជាច្រើននោះទេ ហើយនាងតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍តាមរយៈសកម្មភាពក្នុងបណ្ដាញសង្គមជារឿយៗទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពមួយសន្លឹករបស់តារាស្រីរូបនេះ ដែលថតលេងស្ទាយ៍អង្គុយលើដើមឈើមើលសៀវភៅ អមជាមួយនិងការតុបតែងខ្លួនយ៉ាងប្លែកបញ្ចេញសាច់ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែនតែម្ដងហើយ។
តាមរយៈរូបភាពនោះផងដែរ កាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងនិយាយថាប្លែកភ្នែកគ្រប់ៗគ្នា ព្រោះកន្លងមកមិនដែលឃើញនាង ថតរូបលេងស្ទាយ៍ប្លែកបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី