ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃជីវិតគ្រួសារអ្នកនាង Pornchita និងស្វាមីលោក Mick កាន់តែមានក្ដីសុខខ្លាំងឡើងៗ ហើយជារឿយៗអ្នកទាំងពីរតែងតែបង្ហោះរូបភាពផ្អែមល្ហែមធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងលួចច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ នៅថ្ងៃខួបអាពាហ៍ពិពាហ៍១៧ឆ្នាំរបស់អ្នកទាំងពីរ គ្រប់គ្នាបានឃើញអ្នកនាង Pornchita បង្ហោះរូបភាពស្វីតជាច្រើនជាមួយស្វាមី និងកូនៗ និងអមជាមួយសារអបអរយ៉ាងដូច្នេះទៀតថា៖
«រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១៧ឆ្នាំរបស់ពួកយើងដែលបានរួមរស់នៅជាមួយគ្នា អរគុណដែលធ្វើជាឪពុកល្អ និង ជាស្វាមីល្អរហូតមក»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាចូលរួមអបអរសាទរ ក៏ដូចជាជូនពរអ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១៧ឆ្នាំនេះគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី