ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងជើងចាស់សំបូរប្រជាប្រិយភាពអ្នកនាង ស្វែង សុជាតា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរពីសមត្ថភាពសិល្បៈរបស់អ្នកនាងយ៉ាងខ្លាំងផងដែរ។
តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ ទទួលដំណឹងថា តារាស្រីជើងចាស់នេះ ប្រកាសលក់ផ្ទះមួយខ្នងជាបន្ទាន់ភ្លាមៗ ព្រោះតែវិបត្តិកូវីដ ត្រូវផ្អាកការងារទាំងក្នុងនិងក្រៅវិស័យសិល្បៈ ជាហេតុឲ្យក្រុមគ្រួសារទាំងមូលរស់នៅដោយគ្មានប្រាក់ចំណូលតែម្ដង។
មិនត្រឹមតែប៉ុនណោះ ការប្រកាសលក់ផ្ទះនេះ អ្នកនាងក៏មានគំនិតចង់ផ្ដើមធ្វើជំនួយខ្លះៗ តែអ្វីដែលពិសេសនោះគឺផ្គត់ផ្គង់ និងជ្រុមជ្រែងជីវិតក្នុងគ្រួសារនេះតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី