ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ កញ្ញា Toey Jarinporn ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត ឬក៏ក្នុងបណ្ដាញសង្គមនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយស្ទាយ៍លេងខ្លួនយ៉ាងប្លែក ដោយលេងម៉ូតអាវបញ្ចេញសាច់ និងរឹបរាងយ៉ាងស្រឡូន មើលទៅពិតជាទាក់ទាញខ្លាំងណាស់ នរណាឃើញក៏លាន់មាត់និយាយថាអេមគ្រប់ៗគ្នាដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតមិនថានាងលេងខ្លួនក្នុងកាលៈទេសៈបែបណានោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី