នរណាមិនអួលដើមករ! ទេព បូព្រឹក្ស រៀបរាប់ជីវិតក្រោយរងការរិះគន់ ខ្លួនជាស្រីមិនល្អ រាំ ច្រៀង បំផ្លាញវប្បធម៌!(មានវីដេអូ)
ជាការពិតណាស់កញ្ញា ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រីល្បីឈ្មោះម្នាក់ ដែលមានសមត្ថភាព ស្របពេលដែលមានការសរសើរកាន់តែច្រើន ក្នុងនោះនាងក៏មានមនុស្សមួយចំនួនចាំរិះគន់នាងយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើនសឹងតែអួលដើមកជាមួយនាង ខណៈពេលដែលនាងបានទម្លាយពីអារម្មណ៍ខ្លួន ក្រោយពេលមានអ្នករិះគន់ថាខ្លួនជាមនុស្សស្រីមិនល្អ ច្រៀង រាំ បំផ្លាញវប្បធម៍ មិនដឹងស្អីជាស្អី និងបានឲ្យនាងឈប់ច្រៀងថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ នាងបានបង្ហើបទាំងចម្ងល់ទៀតថា ហេតុអ្វីបានជាមនុស្សមួយចំនួនចាំថាពេបជ្រាបជាន់ពន្លិចគេអញ្ចឹង សូម្បីតែនាងចំណាយលុយទិញរថយន្តទំនើបបំពេញក្ដីស្រមៃខ្លួន ក៏នៅតែមានអ្នករិះគន់ដែរ ហេតុផលទាំងអស់នេះហើយ បានជាធ្វើឲ្យនាងឃ្លាតឆ្ងាយពីសិល្បៈនៅមួយរយៈពេលចុងក្រោយនេះ ព្រោះតែបាត់បង់កម្លាំងចិត្តផងដែរ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី