អ្នកនាង Natasha plienvitee គឺជាអតីតតារាម៉ូដែល ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយចាប់តាំងពីពេលដែលអ្នកនាងចែកផ្លូវគ្នាជាមួយអតីតស្វាមីលោក Thirapha ប៉ុន្មានឆ្នាំក្រោយមក អ្នកនាងកាន់តែលេងខ្លួន និងមានសម្រស់កាន់តែស្រស់ស្អាតតែម្ដង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពតារាស្រីរូបនេះ បង្ហោះក្នុងបណ្ដាញសង្គមអុីនស្ដារក្រាម ក្នុងសកម្មភាពអ្នកនាងទៅកំសាន្តនៅមាត់សមុទ្រ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់ខ្លីបញ្ចេញសាច់ និងឈុតប៊ីគីនីបញ្ចេញរាងយ៉ាងស្រឡូន និងចាស់ដ៏សខ្ចីមើលទៅពិតជាស្រស់ស្អាតនិងក្មេងជាងវ័យខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអតីតតារាម៉ូដែលស្រីរូបនេះ មានវ័យ៥៣ឆ្នាំហើយ ហើយបើនិយាយពីសម្រស់វិញនរណាឃើញក៏លាន់មាត់សរសើរថាក្មេងជាងវ័យ គ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី