អីយ៉ាបុរសល្អមែន! ណាខុន បង្ហោះវីដេអូផ្អែមល្ហែមជាមួយភរិយា និងពោលពាក្យថា…!(មានវីដេអូ)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងសំបូរប្រជាប្រិយភាពលោក ណាខុន និងភរិយាកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយកន្លងមកលោកតែងតែបង្ហោះរូបភាពនិងអមដោយសារផ្អែមល្ហែមជាមួយភរិយាក្នុងបណ្ដាញសង្គមជារឿយៗទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលឃើញលោក បង្ហោះវីដេអូមួួយជាមួយភរិយា និងអមជាមួយសារយ៉ាងផ្អែមល្ហែមថា៖

After Footer (Active) - damrei Mr1 Zone2

«ប្ដីស្រឡាញ់ប្រពន្ធណាស់ គោរពប្រពន្ធណាស់ និងឱ្យតម្លៃប្រពន្ធណាស់ បងនឹងថែរក្សាស្នេហាមួយនេះនិងរស់នៅជាមួយអូននិងកូនជារៀងរហូតតទៅ love you my honey»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរលោក ណាខុន ដែលជាស្វាមីដ៏ល្អ ស្រលាញ់និងមានថែភរិយា ហើយតែងតែបង្កើតបរិយាកាសរ៉ូមែនទិចជាមួយភរិយា ចែកជូនហ្វេនៗទស្សនា ធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី