មានលុយជួយលុយមានកម្លាំងជួយកម្លាំង! តួឯកស្រីនាង Sririta បញ្ចេញស្នាដៃធ្វើម្ហូបជូនក្រុមគ្រូពេទ្យព្យាបាលកូវីដ!!
មានលុយជួយលុយមានកម្លាំងជួយជាកម្លាំង! តារាសម្ដែងស្រីជើងចាស់តួឯកស្រីដែលទើបក្លាយខ្លួនជាអ្នកម្ដាយថ្មីៗនាង Sririta Jensen បានបញ្ចេញស្នាដៃធ្វើម្ហូប ដើម្បីជាអាហារបន្ដិចបន្ដួចដល់ក្រុមគ្រូពេទ្យជាកម្លាំងជួរមុខទប់ទល់នឹងជំងឺ Covid-19។
ដោយមួយរយះពេលចុងក្រោយនេះការឆ្លងរាលដាលនៃជំងឺ Covid-19 ក្នុងប្រទេសថៃក៏កើនឡើងគួរឲកត់សម្គាល់ ជាពិេសសមានការផ្ទុះការឆ្លងពីសំណាក់តារាៗជាបន្ដបន្ទាប់។ ដូចនេះដើម្បីជាមួយផ្នែកតូចនៃការប្រឆាំងជំងឺ Covid-19 តារាស្រីនាង Sririta សូមចេញជាកម្លាំងកាយចិត្តធ្វើម្ហូបជូនដល់ក្រុមគ្រូពេទ្យ។ ថែមនាពេលកន្លងមករូបនាងនិងក្រុមគ្រួសារតែងចូលរួមបរិចាគជាថវិការរួចមកហើយផងដែរ។
ប្រភព៖ entertain.teenee
អត្ថបទដោយ៖ ស្រីល័ក្ខ