អបអរសាទរ! ពេលនេះតារាថៃ Pongnawat បានជាសះស្បើយពីកូវីដ១៩ហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលទទួលដំណឹងថា តារាថៃលោក Pongnawat  ឆ្លងកូវីដ១៩ ធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការព្រួយបារម្ភ ចំណែកឯអ្នកដែលពាក់ព័ន្ធនិងលោក ក៏បាននាំគ្នាយកសំណាក់ទៅធ្វើតេស្ដអស់គ្រប់គ្នាផងដែរ។

យ៉ាងណាមិញ ក្រោយពេលសម្រាកព្យាបាល និងតាមដានពីសំណាក់ក្រុមគ្រូពេទ្យបានប៉ុន្មានសប្ដាហ៍កន្លងមក ក៏ទទួលដំណឹងថាលោកបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត្តឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលទទួលបានដំណឹងនេះ ហ្វេនៗ និងមហាជនជាច្រើនបាននាំគ្នាសម្ដែងក្ដីរំភើប និងអបអរសាទរ ដែលទីបំផុត តារាប្រុសរូបនេះ ជាសះស្បើយពីកូវីដ១៩ហើយ៕

អត្ថបទដោយ៖ស៊ីវលី