ជាការពិតណាស់ ក្រោយពេលឪពុកទទួលមរណៈភាពទៅ យើងសង្កេតឃើញអតីតតារាសម្ដែង វ៉ាង ស្រីណូ នៅតែនឹករំលឹកដល់ឪពុក និងតែងតែបង្ហោះសាររៀបរាប់ទាំងក្ដីនឹករលឹកទៅកាន់លោកជានិច្ច។
យ៉ាងណាមិញនៅប៉ុន្មានម៉ោងមុននេះ យើងបានឃើញអតីតតារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនិងសំណែនសែនជូនឪពុកក្នុងថ្ងៃខួបគម្រប់២៨ថ្ងៃ និងបានសរសេរសាររៀបរាប់យ៉ាងដូច្នេះថា៖
«គម្រប់២៨ថ្ងៃរបស់ប៉ា! ថ្ងៃនេះ កូនរៀបចំម្ហូបដែលប៉ាចូលចិត្តជូនប៉ាពិសារ ទោះកាលៈទេសៈបែបណាក៏កូនមិនចោលប៉ាដែរ សូមប៉ាពិសារឲ្យឆ្ងាញ់»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល ព្រោះឃើញតារាស្រីរូបនេះ នៅតែនឹករំលឹក និងធ្វើការកាន់ទុក្ខចំពោះវិញ្ញាណក្ខន្ធឪពុក ទោះលោកចែកឋានទៅរយៈពេល១ខែហើយក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី