តារាសម្ដែងស្រីនាង Tangmoo Nida បង្ហោះសារព្រមរូបភាពកាលពីមុននឹកដល់លោកឪពុក សូមទោសដែលធ្លាប់គិតខុសធ្វើឲពុុកខូចចិត្ត ពេលនេះកូនស្រីម្នាក់នេះរឹងមាំហើយ។
គួរបញ្ជាក់ផងដែរថាតារាស្រីនាង Tangmoo ចាត់ជាតារាស្រីមួយដួងដែលជួបប្រទះរឿងរ៉ាវជាច្រើនក្នុងជីវិត និងមានពត៌មានជាច្រើនក្នុងសិល្បៈទាក់ទងនឹងរូបនាងផងដែរ។ រូបនាងធ្លាប់ទាំងគិតខ្លីលាបថ្នាំសម្លាប់ខ្លួនព្រោះតែចំណងស្នេហាបែកបាក់ចែកផ្លូវគ្នានឹងអតីតស្វាមីលោក Tono Pakin ទៀតផង។ ថ្មីៗនេះនឹកដល់រូបភាពចាស់ៗរូបនាងបានបង្ហោះរូបលោកឪពុក ដែលលាចាកលោកទៅហើយកាលពីឆ្នាំមិញ នឹកដល់ទឹកភ្នែកនៃការត្រេកអររបស់លោកឪពុកក្នុងថ្ងៃរៀបការរបស់កូនស្រី នឹកដល់ពាក្យលើកទឹកចិត្តថ្ងៃកូនជួបរឿងលំបាក។ រូបនាងបានបង្ហោះសារបន្ថែមទៀតថា ពេលនេះទឹកភ្នែករបស់លោកឪពុកមិនបាត់បង់ដោយទទេរទេ ព្រោះបានធ្វើឲកូនមានថ្ងៃនេះកូនស្រីម្នាក់នេះរឹងមាំហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ