បន្ទាប់ពីប្រាប់ដំណឹងល្អមិនយូប៉ុន្មាននៅពេល Mew Nittha កំពុងក្លាយជាម្ដាយគេ ហើយស្វាមីយ៉ាង Saint ដូចជាសប្បាយរីករាយខ្លាំងណាស់ ហើយពេលនេះក៏បាន 4ខែហើយដែរ ពោះក៏កាន់តែខ្ទាតធំជាងមុន ហើយជាក់ស្ដែងទាំងគូក៏បានចេញមកបង្ហាញពីភេទរបស់កូនហើយនៅក្នុងយូធូប MewNittha ដោយទាំងគូប្រាប់ថាតាមពិតទៅដឹងភេទរបស់កូនហើយតាមរយៈរូបអេកូមុននេះ

ដោយ Mew ប្រាប់ថាសុំអោយកូនរឹងមុំា គ្រប់លក្ខណៈ ជាក្មេងមានក្ដីសុខ ហើយប៉ាៗនិយាយជាប់មាត់រហូតថា “ទោះជាភេទអ្វីក៏បាន តែសុំអោយមុខដូចម៉ាក់” ហើយ Mew ក៏អស់សំណើតហើយប្រាប់ថា “មុខដូចប៉ាៗក៏បាន”
នៅពេលគ្រប់ 18 សប្ដាហ៍ទាំងគូក៏បានទៅមន្ទីពេទ្យពិនិត្យ ឆ្លុះអេកូមើលភេទកូនអោយបានច្បាស់ៗម្ដងទៀត ហើយកំឡុងពេលនេះអាចឃើញការវិវត្តន៍របស់កូនបានច្បាស់ហើយ ទាំងដៃ ជើង ច្រមុះឃើញច្បាស់ ថែមទាំងនៅក្នុងពោះរហូត រហូតដល់ថ្នាក់ម៉ាក់ៗបង្អាប់ថាប្រហែលកូនរពឹសខ្លាំង ព្រោះពូកែបំរះគេចមិនអោយឆ្លុះ បើមិនចឹងក៏ពូកែអៀន
ព្រមនិងបើកបង្ហាញហើយថា Mew Nittha បានកូនដំបូងជាកូនស្រី អាចនិយាយបានថាចាប់អារម្មណ៍លោកប៉ាខ្លាំងណាស់ ហើយក៏មិនខកចិត្តចំពោះអ្នកគ្រប់គ្នាដែលឃើញសម្រស់របស់ Mew កាន់តែស្រស់ស្អាតឡើងហើយប្រាប់ថាកូនស្រីច្បាស់ណាស់
អត្ថបទដោយ : នីត្តា












