ច្បាស់ណាស់ថាម្នាក់នេះ! Taew Natthaporn ញញឹមយ៉ាងមានក្ដីសុខពេលបានចូលរួមថ្ងៃកំណើតលោកប៉ាហៃសូ Pranai យ៉ាងពេញមុខពេញមាត់ព្រមទាំង…..! មានរូបភាព

តំណែងកូនប្រសារស្រីត្រកូល Phornprapha ថ្ងៃអនាគតមិននៅឆ្ងាយពីដៃ បន្ទាប់ពីបានឃើញរូបភាពរបស់តារាសម្ដែងស្រី Taew Natthaporn រួមស៊ុមជាមួយនិងគ្រួសារសង្សាយ៉ាងកក់ក្ដៅ មុននេះក៏ទើបតែមានរូបភាពរួមគ្រួសារក្នុងថ្ងៃកំណើតរបស់លោកប៉ាហៃសូ Pranai 

ហើយរូបភាពជាក់ស្ដែងក្នុងថ្ងៃកំណើតរបស់លោកប៉ាហៃសូ Pranai ក៏បានឃើញរូបរបស់ Taew ទៅចូលរួមដែរថែមទាំងរួមចិត្តគ្នាផុសរូបភាពគ្រួសារនៅក្នុង IG  ទាំងហៃសូ Pranai មានទាំងផុសរូបនិងសរសេរឃ្លាជូនពរថ្ងៃកំណើតលោកប៉ាទៀតថា “Happy bday super dad”

After Footer (Active) - damrei Mr1 Zone2

ចំណែកឯ Taew ក៏បានផុសឃ្លាខ្លីៗដែលថា  “Happy Birthday ka @phornpinit” ព្រមទាំងមានផុសនៅក្នុង story IG ជាសកម្មភាពដ៏កក់ក្ដៅ ដែលពីនាក់បងប្អូន​ ហៃសូ Pranai និងបងប្រុសហៃសូ Pok ជួយគ្នាធ្វើម្ហូបដ៏ពិសេសដើម្បីញុំារួមគ្នា អាចនិយាយបានថាកក់ក្ដៅខ្លាំងណាស់ ជាមួយរូបភាពនេះនៅផ្ទះជុំគ្នា

អត្ថបទដោយ : នីត្តា