មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ និងរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង នៅពេលទទួលដំណឹងថា តារាកំប្លែងថៃជើងចាស់ល្បីឈ្មោះលោក Kom Chauncheun បានទទួលមរណភាពក្រោយពេលឆ្លងកូវីដ១៩ មិនបានប៉ុន្មានថ្ងៃផង។
យ៉ាងណាមិញងាកទៅមើល កម្មវិធីបុណ្យសពអតីតតារាកំប្លែងប្រុសរូបនេះវិញ ពោលពេញដោយក្ដីទុក្ខ ជាពិសេសនោះគឺកម្មវិធីបូជាសពនៅល្ងាចមិញនេះ ប្រព្រឹត្តិទៅយ៉ាងស្ងប់ស្ងាត់ ព្រោះនេះជាច្បាប់ក្រោយការស្លាប់របស់អ្នកជំងឺកូវីដ១៩គ្រប់ៗគ្នា។
តាមរយៈទិដ្ឋិភាពនេះ មហាជននិងហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល និងសម្ដែងការសោកស្ដាយ ដែលបាត់បង់អ្នកសិល្បៈដ៏មានសមត្ថភាពម្នាក់ ហើយក៏កាន់តែធ្វើឲ្យគ្រប់គ្នាខ្លាចនិងជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះកាន់តែច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី