រកឯណាបាន! Sririta ឆ្លៀតពីការមើលថែកូន មកធ្វើអាហារជូនបុគ្គលិកពេទ្យកូវីដ១៩

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ថាសព្វថ្ងៃនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Sririta កំពុងតែមមារញឹក ក្នុងការមើលថែកូនប្រុសជាទីស្រលាញ់ដែលទើបតែសម្រាលរបស់ខ្លួនផងដែរ។

យ៉ាងណាមិញថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ នៅពេលឃើញតារាស្រីរូបនេះបង្ហាញសកម្មភាពនេះ ចូលផ្ទះបាយបញ្ចេញស្នាដៃចំអិនម្ហូបជាច្រើន ដើម្បីផ្ដល់ជូនបុគ្គលិក និងក្រុមគ្រូពេទ្យដែលកំពុងតែមមារញឹកក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តតារាស្រីរូបនេះ ដែលឆ្លៀតពេលទំនេរពីការមើលថែទាំកូនប្រុសខ្លួន មើលចំអិនអាហារជាច្រើនធ្វើជាជំនួយដល់ក្រុមគ្រូពេទ្យថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី