ក្រោយពេលតារាថៃ Kom Chauncheun ទទួលមរណភាព ប៉ែន ចំរ៉ុង បង្ហោះសារចូលរួមមរណទុក្ខដោយរៀបរាប់ថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីដំណឹងមរណភាពរបស់កំពូលតារាកំប្លែងថៃល្បីឈ្មោះលោក Kom Chauncheun ដោយសារតែកូវីដ១៩ ធ្វើឲ្យគ្រប់គ្នាសោកស្ដាយយ៉ាងខ្លាំងផងដែរ។

ដោយការសោកស្ដាយនេះមិនត្រឹមតែសិល្បករថៃនោះទេ សូម្បីតែសិល្បករខ្មែរយើងក៏បានចូលរួមមរណទុក្ខនេះផងដែរ ដូចជាប៉ុន្មានម៉ោងមុននេះលោក ប៉ែន ចំរ៉ុង ដែលជាសិល្បករល្បីឈ្មោះមួយរូប បានបង្ហោះរូបភាពនិងអមជាមួយសាររៀបរាប់ថា៖

«សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ My idol ទទួលមរណភាព អរគុណកន្លងដែលបានសំដែងធ្វើអោយយើងសប្បាយតែពេលនេះប្រែក្លាយជាទុក្ខព្រោះអ្នកបានទៅចោលយើងជារៀងរហូតហើយ ដោយសារជំងឺចង្រៃកូវីដ១៩
សូមឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្តរបស់លោកទៅកាន់សុគតិភពផងចុះ»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកសិល្បករខ្មែរជាច្រើនក៏បាននាំគ្នាចូលរួមបង្ហាញអារម្មណ៍សោកស្ដាយចំពោះមរណភាពអតីតតារាប្រុសរូបនេះផងដែរ៕

អត្ថបទដោយ៖ស៊ីវលី