នរណាមិនអាណិត! សូម្បីតែ ខេម ក៏ពោលពាក្យបែបនេះដែរ ក្រោយពេលឃើញ លោក Kom ទទួលមរណភាពរហ័សអញ្ចឹង!

ជាការពិតណាស់ ដំណឹងមរណភាពរបស់អតីតតារាកំប្លែងជើងចាស់សំបូរប្រជាប្រិយភាពលោក Kom ChaunCheun បានធ្វើឲ្យមហាជននិងអ្នកសិល្បៈក្នុងប្រទេសកម្ពុជាយើងជាច្រើនសម្ដែងការសោកស្ដាយជាទីបំផុត។

ជាក់ស្ដែងដូចជាលោក ខេម ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ក្រោយពេលឃើញអតីតតារាកំប្លែងរូបនេះទទួលមរណភាពយ៉ាងរហ័សបែបនេះ លោកដែលជាហ្វេនម្នាក់ ក៏បានចូលរួមរំលែកទុក្ខ និងរៀបរាប់សារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ពិតជាសោកស្តាយណាស់ RIP,ខ្ញុំក៏ជាហ្វេនរបស់គាត់ម្នាក់ដែរ(អ្នកប្រដាល់មិនដែលឈ្នះ) កូវីដ១៩ឯងសាហាវពេកហើយ សូមបងប្អូនប្រុងប្រយត្ន័,RIP ខ្ញុំសូមចូលរួមរំលែកទុក្ខផង»

យ៉ាងណាមិញ នេះក៏ជាសារមួយដែលធ្វើឲ្យបងប្អូនគ្រប់គ្នា ប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩ ព្រោះវាបានឆក់យកជីវិតមនុស្សជាច្រើនបន្ដបន្ទាប់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី