តារាសម្ដែងស្រីជើងចាស់សម្រស់ចាំនាង Pin Kejmanee ផុសធម្មតាគេមិនចាំ កាច់ក្បាច់កាច់រាងស្ទាយផុសរូបលើខ្នងសេះ។ ជាការថតរូបលេងកំសាន្ដក្នុងថ្ងៃសម្រាកលំហែកាយនាពេលថ្មីៗនេះរបស់នាង ដែលធ្វើឲអ្នកគាំទ្រសសើរពីភាពរឹងមាំបន់បែននៃរាងកាយរបស់តារាស្រីដួងនេះទោះជានាងមានអាយុរច្រើនហើយក៏ដោយ។
ក្នុងវ័យ៤៧ឆ្នាំសម្រាប់ឆ្នាំនេះតួឯកស្រីជើងចាស់នាង Pin Kejmanee នៅតែថែទាំរូបរាងខ្លួនឯងបានយ៉ាងល្អមិនចាញ់កាលពីនៅវ័យជំទង់ឡើយ។ ថែមពេលនេះរូបនាងក៏មានកូនប្រុសធំពេញកំលោះដល់ទៅ៣នាក់ហើយ តែអ្នកម្ដាយវិញរាងឡើងស្វែលថតរូបស្ទាយមិនធម្មតាទៀត។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ