តារាចម្រៀងនិងជាអ្នកសម្ដែងប្រុសជើងចាស់មួយរូបក្នុងសិល្បះថៃលោក Jack Jarupong ថ្មីៗនេះបានបង្ហោះសារសសេររៀបរាប់ប្រាប់ពីការស្ដាយក្រោយរបស់ខ្លួន ក្រោយបែកគ្នាជាមួយអតីតគូស្នេហ៍តារានាង Thankyou Sinchanok។
ទាំងគូធ្លាប់ជាគូស្នេហ៍តារាមួយគូដែលមានភាពផ្អែមល្ហែមទោះបីខុសវ័យគ្នា១០ឆ្នាំក៏ដោយ។ តែពេលនេះអ្នកទាំងពីរត្រូវចែកផ្លូវគ្នាហើយ ដោយមូលហេតុនៃការចែកផ្លូវគ្នាលើកនេះលោក Jackសូមសារភាពកំហុសមកពីរូបលោកធ្វើខុស មានស្រីលួចក្បត់ចិត្តទាក់ទងអ្នកផ្សេង។ ដោយលោក Jack បានសសេរបន្ថែមទៀតថារូបលោកពិតជាសោកស្ដាយនិងទង្វើរល្ងង់ខ្លៅនេះណាស់ លោកមិនគួរណាបំផ្លាញចំណងស្នេហារបស់ Thankyou ដែលមានចំពោះលោក មិនគួរសោះឡើយព្រោះទាំងពីរនាក់ជិតនឹងសាងជីវិតគ្រួសាររួចគ្នាទៅហើយ។ ជាចុងក្រោយលោក Jack បានសសេរសូមឱកាសសូមការអភ័យទោសពី Thankyou សង្ឃឹមថានឹងអាចនៅក្បែរគ្នាដូចមុនម្ដងទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ