សង្វេគណាស់! ក្រោយពេល ឪពុកស្លាប់ កូនស្រីតារាកំប្លែង Kom បានរៀបរាប់ទាំងទឹកភ្នែកថា…

ជាការពិតណាស់ ក្រោយពេលតារាកំប្លែងថៃល្បីឈ្មោះលោក Nakom ទទួលមរណៈភាពដោយសារកូវីដ១៩ មក មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយយ៉ាងខ្លាំង ព្រោះនេះជាការបាត់បង់អ្នកសិល្បៈដ៏មានសមត្ថភាពម្នាក់ប្រចាំប្រទេសថៃផងដែរ។

ដោយឡែកងាកទៅចាប់អារម្មណ៍ក្នុងកម្មវិធីបុណ្យវិញគឺពោលពេញដោយទុក្ខសោកយ៉ាងខ្លាំង ព្រោះតែកាលសាច់ញាតិលោកគឺមានត្រឹមតែកូនស្រី Ice និងកូនប្រុសរបស់លោកតែប៉ុនណោះ ចំណែកម្ដាយកំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅឯមន្ទីរពេទ្យ។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញក្នុងកម្មវិធីបុណ្យសពនោះ កូនស្រីអតីតតារាកំប្លែងរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា នាងមានគម្រោងធ្វើបុណ្យម្ដងទៀតឲ្យសមរម្យជាងនេះ ក្រោយពេលដែលម្ដាយរបស់ខ្លួនជាសះស្បើយពីជម្ងឺកូវីដ១៩ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី