ជាដំណឹងមួយសោកសៅជាទីបំផុត ក្រោយពេលលឺថា ឪពុកតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា គៀត សុវណ្ណាឡាង បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ ជាហេតុធ្វើឲ្យកូនៗកំពុងតែកើតទុក្ខយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញងាកទៅមើលលោក លឹម ជាឡាយ ដែលជាគូស្នេហ៍កញ្ញា គៀត សុវណ្ណាឡាងវិញ ក្រោយពេលឃើញបែបនេះ លោកក៏មានសេចក្ដីកើតទុក្ខយ៉ាងខ្លាំងផងដែរ ហើយក៏បានបង្ហោះវីដេអូមួយ និងរៀបរាប់សារយ៉ាងដូច្នេះថា៖
«សូមទៅកាន់ទីស្ងប់សុខកើតជាតិក្រោយកុំដូចជាតិនេះ សូមអោយលោកពូមានអាយុវែង RIP លោកពូជាទីស្រលាញ់ លឿនណាស់ ខ្ញុំបាទបាននៅមួយគាត់រយះពេលខ្លីដែររយះពេលខ្លីមានអារម្មណ៍មានអានុស្សាវរីយ៍មួយគាត់ច្រេីនណាស់នឹងកី្តសុខណាស់ គាត់ជាមនុស្សដែរគួរអេាយគោរពស្រលាញ់ខ្លាំងណាស់មិនគួរសោះឡេីយ សំរាប់ខ្ញុំពិតជាទទួលយកមិនបានទេ លឿនពេកហេីយលោកពូ video ដល់រីករាយបំផុត»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល និងបាននាំគ្នាបញ្ចេញសារជួយរំលែកទុក្ខគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី