រឿងអីមិនសរសើរ! Mai sukhon បង្ហាញផ្ទះថ្មីដ៏ធំស្កឹមស្កៃដែលបានមកពីកម្លាំងញើសឈាមខ្លួន!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព អ្នកនាង Mai Sukhon ដែលអ្នកនាងមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គមនោះទេ ហើយអ្នកនាងថែមទាំងជាស្រ្ដីម្នាក់ ដែលពូកែរកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង ទើបតែបង្ហាញការជោគជ័យដ៏ធំមួយ ដោយអ្នកនាងទើបតែទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយខ្នង ដែលផ្ទះនេះគឺសុទ្ធតែជាលុយក្នុងកម្លាំងញើសឈាមដែលអ្នកនាងខិងខំប្រឹងរកកន្លងមកផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ ពិតជានារីម្នាក់ដ៏ពូកែ សន្សំលុយរហូតទិញបានផ្ទះដ៏ធំស្កឹមស្កៃបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី