ធ្វើអោយអ្នកគាំទ្រ អស់សំណើចមិនធម្មតានៅពេលថ្មីនេះ (1 ឧសភា 2021) តារាស្រី Teangmo Nida ផុសរូពភាពកំលោះរូបសង្ហាម្នាក់នៅក្នុង IG ព្រមទាំងសរសេរឃ្លាជូនពថ្ងៃកំណើតជាមួយនិងពាក្យថា “បងសម្លាញ់”

“Happy birthday my mercy man. រីករាយថ្ងៃកំណើតណាចាបងសម្លាញ់ សូមអោយបងមានក្ដីសុខ “សុខ” សូមអោយបែបនេះរហូតទៅ សូមអោយបងមានសុខភាពល្អ ព្រោះរឿងនេះសំខាន់ហើយមានអត្ថន័យចំពោះខ្លួនបងខ្លាំងណាស់ រួមទាំងអ្នកដែលស្រលាញ់បងគ្រប់ៗគ្នាផងដែរ^^
សូមអោយព្រះជាម្ចាស់ប្រទានពរ ប្រទានក្ដីស្រលាញ់មកអោយបង ដើម្បីអោយបងមានហូរហៀរអោយដល់រាល់ថ្ងៃនេះ 🙂 យ៉ូហាន 14ៈ27 ខ្ញុំទុកសេចក្ដីសុខនៅនិងឯងរាល់គ្នា គឺខ្ញុំអោយសេចក្ដីសុខសាន្ដរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំអោយនោះមិនមែនដូចជាលោកីយ៍អោយទេ កុំអោយចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ”
រឿងនេះក៏មានអ្នកគាំទ្រនិងមិត្តភ័ក្ដ ចូលទៅ comment អោយបេះដូងភ្លាមៗ រួមទាំងកំលោះដែលបាននិយាយដល់ផងដែរ ចំណែកឯឋានៈរបស់គូនេះនិងទៅជាយ៉ាងណា តើជាការបើកបង្ហាញខ្លួនរបស់សង្សាថ្មីឬយ៉ាងណា មានតែចាំមើលបន្ដទៀត
អត្ថបទដោយ : នីត្តា







