តួឯកស្រីនាង Green ជីវិតមានបំណុល លំបាកត្រូវតែស៊ូមិនលាក់បាំង មានកម្លាំងចិត្តពីអ្នកជុំវិញខ្លួន!!

តារាសម្ដែងស្រីកំពុងមានប្រជាប្រិយភាពនាង Green Atsadaporn រៀបរាប់ប្រាប់ពីជីវិតក្រៅឆាកសម្ដែងរបស់ខ្លួនជាងតួឯកស្រីក្នុងរឿងទៅទៀត មានបំណុលជាប់ខ្លួន គ្រួសារបែកបាក់ លំបាកត្រូវតែហ៊ានទទួលយកការពិតជំនះឧបសគ្គ។

ដោយតារាស្រីនាង Green មានមែនជាតារាស្រីមុខថ្មីនោះឡើយព្រោះរូបនាងក៏ប្រឡូកចូលសិល្បៈជិត១០ឆ្នាំហើយផងដែរ តែរូបនាងមួយរយះពេលចុងក្រោយនេះធ្វើការឥតឈប់បង្ហាញមុខក្នុងការសម្ដែងរឿងជាច្រើនរឿងដើរទាំងតួកាចតួស្លូតមិនរើសកាងារឡើយ។ តួឯកស្រីនាង Green ក៏ទទួលបានការចាប់អារម្មណ៍និងកម្លាំងចិត្តពីអ្នកគាំទ្រផងដែរ ក្រោយពីនាងប្រាប់រឿងគ្រួសារដែលមានបំណុលជំពាក់គេរាប់លាន ជាបំណុលពីលោកឪពុកដែលទើបលាចាកលោកដែលរូបនាងទើបតែដឹង។ ទន្ទឹមនឹងការលំបាក Green ក៏មានកម្លាំងចិត្តយ៉ាងល្អពីអ្នកម្ដាយនិងបងប្អូន ហើយក៏មានគូស្នេហ៍ដែលជាតារាដូចគ្នាគឺលោក Thanwa នៅក្បែរផ្ដល់ជាយោបល់ល្អៗឲគ្នាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ