នេះបានថាជំនឿ! ក្រោយពេល Taew រួចផុតពីកូវីដ១៩ជាច្រើនដង ក៏ប្រកាសលក់បន្តោងព្រះម៉ែព្រោះ…

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែកន្លងមក តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា Taew Natapohn ជាប់ពាក់ព័ន្ធនិងអ្នកឆ្លងកូវីដ និងត្រូវធ្វើចត្តាឡីស័កជាច្រើនដងក៏ពិតមែន តែនាងនៅតែអាចគេចផុតពីជម្ងឺនេះផងដែរ។

យ៉ាងណាមិញ ក្រោយពេលគេតផុតពីជម្ងឺកូវីដ១៩នេះម្ដងហើយម្ដងទៀត និងក៏បានជំនឿលើបន្ដោងយ័នព្រះម៉ែនាគី ហើយថែមទាំងបានប្រកាសលក់នៅលើបណ្ដាញសង្គម IG  របស់ខ្លួនទៀត ដោយ១បន្តោងតម្លៃ ស្មើនឹង ៤៩៤០០រៀល រីឯស្ទីគ័រ រូបព្រះម៉ែនាគីវិញ បើកកម្ម៉ង់ លក់ក្នុងតម្លៃត្រឹមតែ ៧៨០០ រៀល តែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ខ្លួនស្រីរូបនេះដែលមានជំនឿលើយ័ននេះ ក៏បាននាំគ្នាកម្ម៉ង់ទិញ និង អ្នកខ្លះសរសើរថាបន្ដោងនិងស្ទីគ័រនោះពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី