ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​យូរ​មកហើយ ក៏​ជាការ​ប្រសើរ​ដែរ​។​នាពេល​នេះដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ​នាពេលនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​អាច​ចាប់​ផ្តើមធ្វើ​អ្វីមួយ​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​អាច​សម្រុក​បាន​ពេញទី ហើយពី​ព្រោះថា​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​មានការ​កើតទុក្ខ​ខ្លះ​សប្បាយចិត្ត​ខ្លះ ប៉ុន្តែ​យ៉ាងណា​ការរស់នៅ​ជួប​ភាព​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិចតួច ហើយ​ពិសេស​ក្រុមមនុស្ស​ចាំ​ឈ្នានីស​នោះ​ក៏​ច្រើន​ផង។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​គឺ​តែង​រាំងស្ទះ​ញឹកញាប់ ហើយ​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៧:០០-៨:៥៩​វិនាទី​ព្រឹក​និង​ពេលវេលា​មិនល្អ​មួយទៀត​គឺ​ម៉ោង​៣:០០-៤:៥៩​វិនាទី​រសៀល​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ ប៉ុន្តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ឃើញថា​ផល​លំបាក​បានចាប់ផ្តើម​ធូរ​ស្បើយ​បន្តិច​វិញ ហើយ​បើ​ប្រាថ្នា​អ្វី​ក៏​ឃើញថា​មាន​លទ្ធផល​មកវិញ​ដែរ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​គួរសម​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​មាន​សញ្ញា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ រយៈ​ពេលនេះ​ដោយសារតែ​កើតមាន​កា​រកាំរកូស​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​បន្តិច​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គ្រាន់​គាប់ប្រសើរ​ផងដែរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្នប្រយែង និង មើលមុខ​ក្រោយ​ក្រែង​ជួប​នូវ​ឧបសគ្គ​រាំងមុខ​ពិបាក​ដោះស្រាយ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​គ្រប់​រឿង ដោយ​មិនអាច​​ប្រកាន់យក​ភាព​មានះ​ឬ​យក​មោហៈ​ទោសៈ​បានទេ​បើ​ពុំនោះ​ផល​អាក្រក់​តែង​ចាំ យាយី​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់ និង ពិសេស​ងាយ​ត្រូវបាន​គេ​ចោទប្រកាន់​ថែមទៀត​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំ​ខា​​ន់​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ឱកាស​ភ្លាត់​ស្នៀង​នោះ​មាន​ខ្ពស់​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​យូរ​មកហើយ ក៏​ជាការ​ប្រសើរ​ដែរ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រែប្រួល​ខាង​អារម្មណ៍​ធ្វើឱ្យ​អ្វីៗ​ពេលខ្លះ​ត្រឹមត្រូវ​សោះ​អ្នក​អាចធ្វើ​ឱ្យមាន​កំហុសឆ្គង​ឬ​សាង​បញ្ហា​ដោយ​មិនដឹង​ខ្លួន​។​ការប្រកប​ការងារ លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តាម​យាយី​ដែល​ងាយ​ទទួលរង​ជួប​ផល​លំបាក​ផង​។​ដួង​រាសី​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ខ្លាំងក្លា​ឡើយ​គឺមាន​ភាព​សុខដុម​ល្អ ហើយ​ប្រាក់ចំណូល​ក៏មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​សោះឡើយ ៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំច​ក្នុង​ខែ​នេះ​ចាប់ផ្តើម​ភ្លឺ​ថ្លា​ជាង​ខែ​កន្លងមក ។​ខែ​នេះ​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​សន្សឹមៗ​ជានិច្ច​។​នៅថ្ងៃនេះ​មានរឿង​រាវ​ខ្លះ​តូចតាច​អាច​ប្រែ​រីក​ជាធំ ហេតុនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​បញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ប៉ុន្តែ​ក៏​មិន​មានរឿង​រាវ​អ្វី​ធំដុំ​គួរកត់សម្គាល់​នោះដែរ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ឆ្លង​ចូល​ខែឧសភា​នេះ​ដួង​រាសី​ស្រុតចុះ ខ្លាំង​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​ផង​។​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ឬ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​ផ្អែម​តែ​សម្បក​ក្រៅ ឯ​ក្នុង​វិញ​ចាំតែ​ជាក់​ក​ពន្លិច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​វិញ​សម្រាប់​អ្នក​នៅ​លីវ​ទីបំផុត​លោកអ្នក​អាច​ស្វែងរក​គូស្នេហ៍​ជាទី​ពេញចិត្ត​ហើយ​អ្នក​ទាំងពីរ​ល្អូកល្អិន​និង​ផ្អែមល្ហែម​រហូតដល់​ចាស់ទុំ​ស្លាប់​រៀងៗ​ខ្លួន​ទៀតផង​៕