បុរសគ្រប់​រូប​ត្រូវ​ចងចាំ​ ក្រោយ​ពេល​រៀប​ការ​ដើម្បី​គ្រួសារ​មានសុភមង្គល​ ស្ត្រី​ត្រូវ​​ការ​៥ចំណុច​សំខាន់បំផុត​ពីស្វាមី​

ទើបតែ​រៀបការ​ហើយ​ថ្មី​ៗ​ស្រី​ៗ ​ចង់​ឲ្យ​ស្វាមី​ធ្វើ​រឿង​មួយចំនួន​ដល់​ខ្លួន​ខ្លាំង​ណាស់​ ​តែ​ដោយសារតែ​ទើបតែ​ចូល​រោងការ​ជាមួយ​គ្នា​​ទើប​មិន​ហ៊ាន​និយាយ​។​

​១​.​ឲ្យ​ការ​ជួបជុំ​ផឹកស៊ី​តែ​ក្នុង​កម្មវិធី​សំ​ខាន់​ៗ ​បាន​ហើយ​កុំ​រាល់ថ្ងៃ​ចោលប្រពន្ធ​ពេក​ ​

​បុរស​មួយចំនួន​គិតថា​វា​ជា​រឿង​ធម្មតា​សម្រាប់​ខ្លួន​ ​តែ​ដែល​គិត​ទេ​ថា​ក្នុងចិត្ត​ប្រពន្ធ​កំពុង​ចាំ​ប្ដី​ ​នៅ​ឯ​ផ្ទះ​មាន​អារម្មណ៍​អន្ទះអន្ទែង​បែប​ណា​​?​ ​ការសេពគប់​មិន​ភក្ដិ​ចៀស​មិន​ផុត​ពី​រឿង​នេះ​ឡើយ​ ​តែ​សូមកុំ​ឲ្យ​វា​ក្លាយជា​ទម្លាប់​ ​ព្រោះ​គ្មាន​ភរិយា​ឯណា ​ស្រឡាញ់​ប្ដី​ក្លិន​តែ​ស្រា​ឡើយ​។​ ​

២​.​សូមឲ្យ​ប្ដី​ចំណាយពេល​ដ៏​រវល់​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ប្រពន្ធ​កូន​ខ្លះ​ ​

​រឿង​នេះ​បុរស​ជា​ប្ដី​អាច​គិតថា ​ប្រពន្ធ​ទំនងជា​មិន​អាក់អន់​ស្រពន់ចិត្ត​អ្វី​ឡើយ​ ​ព្រោះ​គិតថា​ខ្លួន​រវល់​ខ្លាំង​រហូត​គ្មាន​ពេល​ឲ្យ​ប្រពន្ធ​កូន​ ​ព្រោះតែ​រកលុយ​ផ្គត់ផ្គង់​គ្រួសារ​។​ ​យ៉ាងណា​បើ​គិត​​តែ​រឿង​ការងារ​រហូត​ភ្លេច​គិត​មនុស្ស​ ដែល​អ្នក​ស្រឡាញ់​នៅតែ​ក្នុង​ផ្ទះ​ ​គ្មាន​ឱកាស​បាន​សាង​ភាព​ផ្អែមល្ហែម​នោះ ​ក៏​មិន​អាច​ធ្វើឲ្យ​ជីវិត​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ​។​ ​

​៣​.​បើសិនជា​អាច​កិច្ចការ​ងារ​ផ្ទះ​ទាំងឡាយ​សូម​ជួយ​ប្រពន្ធ​ខ្លះ​ផង​កុំ​ប្រកាន់ខ្លួន​ពេក​អី​ ​

​ការងារ​ផ្ទះ​ភាគច្រើន​ភរិយា​ជា​អ្នកទទួល​រ៉ាប់រង​ ​មិនថា​ការរៀបចំ​ទុក​ផ្ទះសម្បែង​ ​ម្ហូបអាហារ​ ​បោក​សម្លៀកបំពាក់​ ​និង​ មាន​កិច្ចការ​ជាច្រើន​ទៀត​។​ ​ដូច្នេះ​នាង​ត្រូវ​ទទួលបន្ទុក​ច្រើន​ទាំង​ការងារ​ក្នុង​ ​និង​ការងារ​ក្រៅ​។​ ​សូម​ប្ដី​កុំ​ប្រកាន់ខ្លួន​ ​កុំ​គិតថា​ការងារ​ស្រី​ ​ការងារ​ប្រុស​ ​បើ​ឃើញ​នឹង​ភ្នែក​ហើយក៏​ដាក់ដៃ​ជួយ​ប្រពន្ធ​ខ្លះទៅ​ ​ព្រោះ​វា​មិនបាន​ធ្វើឲ្យ​ធ្លាក់​តម្លៃ​អ្វី​ឡើយ​ ​តែ​ផ្ទុយ​មក​​វិញ​ធ្វើឲ្យ​គ្រួសារ​កាន់តែ​មាន​សុភមង្គល​។​ ​

៤​.​សូមឲ្យ​ស្រឡាញ់​នាង​ ​និង​​គ្រួសារ​នាង​ដូច​គ្រួសារ​អ្នក​ដែរ​ ​

​ក្រៅពី​ស្រឡាញ់​នាង​ហើយ​ ​ប្រពន្ធ​ចង់​ឲ្យ​ប្ដី​ផ្ដល់​កិត្តិយស​ ​និង​ ​តម្លៃ​ទៅ​គ្រួសារ​នាង​ដូចគ្នា​ ។​ ​នាង​នឹង​មាន​អារម្មណ៍​ថា​អ្នក​ ​និង​​នាង​មិនមែន​គ្រាន់តែ​ជា​ប្ដី​ប្រពន្ធ​ ​តែ​ជាគ្រួសារ​តែមួយ​ដូច​ចេញពី​ឈាម​តែមួយ​ ​ហើយ​កាន់តែ​ធ្វើឲ្យ​នាង​មាន​ភាព ​កក់ក្ដៅ​ព្រម​ស្ម័គ្រ​ខ្លួន​ក្បែរ​អ្នក​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​។​ ​

​៥​.​​សូមឲ្យ​ស្មោះត្រង់​ជាមួយ​នាង​កុំ​ប្រឡូក​ប្រ​ឡាក​ជាមួយ​អ្នក​ផ្សេង​ ​

​មនុស្ស​ស្រី​ក្រោយ​រៀបការ​ហើយ ​គឺ​នាង​បាន​ដាក់ចិត្ត​ថា​ស្រឡាញ់​តែ​ប្ដី​ម្នាក់​ ​ប្រគល់​ចិត្ត​ ​និង​បេះដូង​ដ៏​ស្មោះ​របស់​នាង​ឲ្យ​ទៅ​អ្នក​។​ ​គ្មាន​មនុស្ស​ស្រី​ឯណា​លើ​លោក​នេះ​សប្បាយចិត្ត​ ​ពេល​ឮ​ថា​ប្ដី​មាន​ស្រី​នោះ​ទេ​ ​មិនថា​ស្រី​នោះ​មាន​ឋានៈ​ក្នុង​បេះដូង​ប្ដី​ជា​អ្វីក៏ដោយ​ក៏​នាង​មិន​អាច​ទទួលយក​បាន​ដែរ​។​

​សូមឲ្យ​ស្វាមី​គ្រប់រូប​កុំ​បំផ្លាញ​ក្ដី​សុខ​ ​និង​​សុភមង្គល​គ្រួសារ​ ​ព្រោះតែ​បុគ្គល​ទី៣ឲ្យសោះ​ ​ព្រោះតែ​អ្នក​ដែល​ព្រម​កាន់ដៃ​អ្នក​ ​ព្រម​រួមសុខ​ ​រួមទុក្ខ​ជាមួយ​អ្នក​ ​គឺ​មាន​ប្រពន្ធ​នេះ​ហើយ​​៕​