ពោះកាន់តែធំ Mew Nittha កាន់តែស៊ិចស៊ីគ្រាន់តែនៅផ្ទះសោះលែងសុទ្ធតែឈុតក្ដោបទ្រូងវាលល្វិងល្វើយសាច់ឡើងម៉ត់ខ្ចីរលោងស៊ិចស៊ីខ្លាំងណាស់! មានរូបភាព

តារាសម្ដែងស្រីអនាគតអ្នកម៉ាក់ដៃថ្មី Mew Nittha ទើបតែចេញមកបើកបង្ហាញពីភេទរបស់កូននៅក្នុងផ្ទៃដំបូងជាកូនស្រី អាចនិយាយបានថាត្រូវចិត្តលោកប៉ាខ្លាំងណាស់ រឿងនេះប្រហែលជាត្រូវត្រៀមរួចជាស្រេចហើយ ពេលនាងពរពោះបាន 4ខែហើយ

ដោយនៅក្នុងវីដេអូមុននេះប្រាប់ថាគីឡូទើបតែឡើងបាន 2គីឡូ ពេលនេះពោះចាប់ផ្ដើមខ្ទាតណាស់ដែលហើយ ប៉ុន្ដែបើយើងសម្លឹងមើលតែផ្នែកខាងលើពិតជាមិនដឹងថានាងកំពុងពរពោះនោះទេ អនាគតអ្នកម៉ាក់ថ្មីពិតជាស្រស់ស្អាតខ្លាំងណាស់ សមនិងអ្នកមានកូនស្រីពិតមែន មើលទៅស្រស់ស្រាយឥតខ្ចោះមែន

After Footer (Active) - damrei Mr1 Zone2

ជាពិសេសនៅពេលដែលបានឃើញរូបជាក់ស្ដែងរបស់ Mew នេះត្រឹមតែឈុតនៅផ្ទះក៏ស៊ិចស៊ីយ៉ាងនេះទៅហើយ ជាមួយនិងឈុតរុំដើមទ្រូងចងខាងក្រោយ បើកបង្ហាញស្បែកខ្នងខាងក្រោយម៉ត់រលោង ទោះបីក្លាយជាអ្នកម៉ាក់គេហើយក៏អាចស៊ិចស៊ីបានដែរ ជាអ្នកមានផ្ទៃពោះដែលស្អាតបំផុត Mew Nittha

អត្ថបទដោយ : នីត្តា