លេខមួយគ្រប់ពេល! Chompoo Araya បង្អួតស្ទាយថ្មីថតម៉ូតជាមួយរថយន្ដទំនើប Lamborghini តម្លៃរាប់លានទាំងស្អាតទាំង…..! មានរូបភាព

ជាប់លំដាប់ថ្នាក់លេខមួយមិនមានអ្នកណាអាចដណ្ដើមបានពិតមែនហើយ សម្រាប់តារាស្រីពេញទៅដោយសមត្ថភាព Chompoo Araya ដែលតែងតែមានកម្មវិធីឡូយៗល្បីៗចេញមកអោយហ្វេនៗបានតាមដានរហូត

ដូចជាពេលថ្មីៗនេះ (4 ឧសភា 2021) ក៏ទើបតែចេញបង្ហាញមុខលើទស្សនាវដ្ដី L’OFFICIEL Thailand មកអង្រួនខែឧសភា ជាមួយស្ទាយស្អាតៗ ហឹរៗ ឆើតឆាយ ស៊ីវិល័យ ព្រោះលើកនេះម៉ាក់មិនមែនមកបែបធម្មតាៗទេ តែមកបែបខ្លាំងៗឡូយៗគូជាមួយនិងរថយន្ដទំនើប  Lamborghini

After Footer (Active) - damrei Mr1 Zone2

ដោយ Chompoo បានថតរូបគូជាមួយនិងឡាន  Lamborghini Huracán EVO ដ៏ស៊ីវិល័យឆើតឆាយពណ៌ផ្ទៃមេឃ Blue Clauco ដែលតម្លៃចាប់ផ្ដើមពីតម្លៃ 24លានបាត ដែលខាង Lamborghini Renazzo Motor អោយសក្ដ័សមនិងម៉ាកល្បីឈ្មោះរបស់ Lamborghini ដោយផ្ទាល់ អាចនិយាយបានថាថ្លៃថ្នូរសមឋានៈម៉ាកល្បី នៃឯកអគ្គរដ្ឋទូតរបស់ Lamborghini ដំបូងគេបង្អស់ក្នុងប្រទេសថៃ

រឿងនេះធ្វើអោយអ្នកគាំទ្រនាំគ្នានិយាយថា ថ្លៃថ្នូរខ្លាំងណាស់ម៉ាក់! ព្រមចុះចាញ់ហើយ ម៉ែលេខមួយពិតៗ ស្អាតទាំងមនុស្ស ទាំងឡាន ព្រមទាំងប្រាប់បន្ថែមទៀតថា ចង់ឃើញ Chompoo ក្នុងតំណែងអ្នកប្រណាំងរថយន្ដម្ដង

អត្ថបទដោយ : នីត្តា